Product Description

តើអ្នកបានសាកល្បង Remote Computer របស់អ្នកទៅកាន់កុំព្យូទ័រមួយផ្សេងទៀតហើយឬនៅ?
Remote Computer វាក៏មានសារសំខាន់ណាស់ដែរ វាផ្តល់ភាពងាយស្រួលក្នុងការគ្រប់កុំព្យូទ័ររបស់យើង
និងអាចជួសជុលការខូចខាត Windows ផ្នែកណាមួយ។ ដោយមិនចាំបាច់ដើរទៅ យើងគ្រាន់តែនៅមួយ
កន្លែងប៉ុណ្ណោះ។ ​ប៉ុន្តែវាអាចប្រើបានតែលើ Network ជាមួយគ្នាប៉ុណ្ណោះ។

តោះ! កុំនៅបង្អង់យូរចាប់ផ្តើមសាកល្បងទាំងអស់គ្នា!!
សូមចុចម៉ៅខាងស្តាំលើពាក្យ Computer (My Computer) រួចយកពាក្យ Properties រួចយកពាក្យ Remote settings
សូមគ្រិសលើពាក្យ  Allow connections from computer running any version of Remote Desktop (less secure) រួចចុច OK
នៅមិនទាន់អាច Remote បាននៅឡើយទេ ដើម្បីអាច  Remote បានទាល់តែយើងស្គាល់ Users, Computer Name ឬក៏ IP Address របស់កុំព្យូទ័រនោះជាមុនសិន។
ដើម្បីអាចដឹងថាកុំព្យូទ័រនោះ Users ឈ្មោះអ្វី សូមចូលទៅកាន់ Computer ដោយចុចម៉ៅខាងស្តាំលើ Computer​ រួចយកពាក្យ Manage រួច Click លើពាក្យ Local Users and Groups បន្ទាប់មកនៅត្រង់ Name មានឯកសារពីរគឺ  Users និង Groups
សូមជ្រើសរើសយក Users ចុចពីរដងលើវា រួចមើលឈ្មោះរបស់ Users របស់កុំព្យូទ័រនោះ។ បន្ទាប់មកសូមចុចម៉ៅខាងស្តាំងលើ Users នោះដោយយកពាក្យ  Set password ===> Proceed ===> OK ===> OK
ឥឡូវយើងអាច Remote Computer បានហើយ ក៏ប៉ុន្តែនៅពេលដែលយើង Remote វាម្តងៗ វានឹងទាមទារ Password យើងគ្រាន់តែបង្កើត Password កុំព្យូទ័រយើងមួយទៅជាការស្រេច។

ប្រសិនបើយើងមិនចង់អោយវាទាមទារ Password ក៏បានដែរ ខ្ញុំនឹងធ្វើការណែនាំបន្ថែមទៀត ពីរបៀបនៃការ Disable Password on Remote ។
សូមចូលទៅកាន់ Run (Windows logo + R) សូមវាយពាក្យថា gpedit.msc
វានឹងមានផ្ទាំងមួយលេចចេញឡើង រួចចុចលើពាក្យ Windows Settings ==> Security Settings ==> Local Policies ==> Security Options  សូមរកមើលពាក្យ Accounts: Limit local account use of blank passwords to console logon only រួចជ្រើសរើសយក Disable ជាការស្រេច។
ឥឡូវយើងអាច Remote Computer ដោយមិនចាំមាន Password ទៀតឡើយ។
របៀបរកកម្មវិធី Remote ចុច Start ==> All programs ==> Accessories ==> Remote Desktop Connections


សូមសាកល្បងធ្វើទាំងអស់គ្នាណា! Prepared by Mr. miniboysk ស្មោះស្នេហ៍

សូមអរគុណ!